វគ្គទី៧
(ពំនោលរបស់នរិន្ទ)
ខ្ញុំបានដឹងខ្លួនឡើង ហើយកំពុងតែឈរនៅវាលស្មៅដ៏ធំល្ហឹងល្ហើយមួយ
នេះខ្ញុំស្លាប់បាត់ ហើយទេដឹង។ ខ្ញុំចាំបានថាខ្ញុំធ្លាក់ពីលើដើមឈើ ហើយក៏សន្លប់ បើខ្ញុំមិនមានអ្នកជួយនាំ
យកទៅមន្ទីរពេទ្យទេ ក៏គួរតែដឹងខ្លួនឡើងនៅក្រោម ដើមឈើធំដែរ ចុះឯណាមាលតី ម៉េចក៏មិនឃើញនាង។
កំពុងតែគិតមិនចេញផង ស្រាប់តែឃើញនារីស្លៀកពាក់បុរាណដែលខ្ញុំធ្លាប់យល់សប្តិឃើញនោះកំពុងតែឈរញញឹមនៅមុខខ្ញុំ
ពេលនេះខួរក្បាលខ្ញុំបានលេចឡើងនៅ រូបភាពជាច្រើន ដំបូងខ្ញុំបានមកស្នាក់នៅភូមិគ្រឹះរបស់ឪពុកមាលតី
ជាមួយនឹងឪពុកខ្ញុំ ពួកយើងបានមកធ្វើជំនួញនៅទីនេះ។ បន្ទាប់មកខ្ញុំក៏បានស្រឡាញ់គ្នាជាមួយមាលតី
រួចហើយពួកយើងបានភ្ជាប់ពាក្យជាមួយគ្នា យើងបានទៅដាំដើមឈើជាមួយគ្នា ហើយក្រោយពីនោះបាន ៦ថ្ងៃ
មាលតីបានស្លាប់ ក្រោយពេលមាលតីស្លាប់បាត់ទៅខ្ញុំក៏បានទៅបួសជាព្រះសង្ឃ និងតាំងធម៌នៅលើភ្នំគូលែន
រហូតដល់អស់ជីវិត។ ហើយពេលនេះក៏បានកើតមកក្នុងជាតិថ្មីជាអ្នកជំនាន់ក្រោយរបស់ម្ចាស់ភូមិគ្រឹះ
ហើយក៏បានមកជួបមាលតីម្តងទៀតនៅទីនេះ។
នារីដែលកំពុងឈរញញឹមនៅខាងមុខខ្ញុំនេះ
គឺជាបងស្រីរបស់មាលតីកាលពីជាតិមុនដែលមានឈ្មោះថា មាលា។ នាងបានចាប់ដៃខ្ញុំហើយនិយាយដោយរំភើប
“បងខេមរា ខ្ញុំនឹកបងខ្លាំងណាស់! តទៅពួកយើងមិនបែកគ្នាទៀតទេ
ពួកយើងនឹង នៅក្នុងពិភពនេះជាមួយគ្នា” ខ្ញុំគ្រលាស់ដៃនាងចេញ
ខ្ញុំបានដឹងទាំងអស់រាល់អំពើអាក្រក់ របស់នាង និងសោធនាដកម្មផ្សេងនៅក្នុងភូមិគ្រឹះ
“ខ្ញុំមិនបាននិយាយថាខ្ញុំនឹងនៅជាមួយនាងនោះទេ!” នាងមានទឹកមុខគួរឱ្យអាណិត និងមានទឹកភ្នែករលីងរលោង
“ខ្ញុំរងចាំបងនៅទៅនេះអស់ជាង ២០០ឆ្នាំហើយ បងដឹងទេថាខ្ញុំឯកានិងរងទុកប៉ុណ្ណា”
“ខ្ញុំមិនបានឱ្យនាងរងចាំខ្ញុំទេ ហើយខ្ញុំដឹងថានាងនឹងមិននៅយាមភូមិគ្រឹះយូរដល់ថ្នាក់នេះនោះទេ
បើសិនជានាងរកបានអ្នកស្នងតំណែង។ ខ្ញុំមានចម្ងល់មួយចង់ដឹងខ្លាំងណាស់ ថាតើការស្លាប់របស់ឪពុកខ្ញុំទាក់ទងនឹងនាងដែរឬទេ
គឺឪពុករបស់ខ្ញុំក្នុងជាតិនេះដែលបាន ស្លាប់កាលពី ១០ឆ្នាំមុន”
“ខ្ញុំសូមទោស!(នាងនិយាយដោយទឹកមុខហាក់ដឹងកំហុស
និងដោយស្រងូតស្រងាត់) ខ្ញុំគ្រាន់តែចង់ចាកចេញពី ទីនេះ ខ្ញុំចង់ឱ្យគាត់មកស្នងដំណែងពីខ្ញុំ
ព្រោះថាគាត់ គឺជាទាយាទជំនាន់ក្រោយ តែទាស់ត្រង់ថាគាត់គឺជាប្រុស គាត់មិនអាចស្នងដំណែងខ្ញុំបានទេ
គាត់បានទៅចាប់ជាតិនៅទីកន្លែងល្អហើយ។ ខ្ញុំត្រូវរងចាំទាយាទក្រោយដែលជាស្រី ទើបបាន”
“ទាយាទស្រីដែលជាជំនាន់ក្រោយ លុះត្រាតែគេនោះជាកូនស្រីរបស់ខ្ញុំ”
“អត់ទេ! ខ្ញុំមិនអាចឱ្យបងរៀបការជាមួយមាលតីទេ និងមិនឱ្យបងរៀបការជាមួយ
ស្រីផ្សេងទេ បងត្រូវតែនៅទីនេះជាមួយខ្ញុំ!” នាងប្តូរពីកែវភ្នែកដែលគួរឱ្យកំសត់មកជា
កែវភ្នែវកាចសាហាវ
“នាងមិនអាចឃាត់ខ្ញុំបានទេ ព្រោះថានាងគ្មានថាមពលបែបនោះ
នោះទេ!” នាងមានទឹកមុខស្រពោនម្តងទៀត
“មែនហើយ ខ្ញុំឆ្ងល់ណាស់ហេតុអី ក៏ខ្ញុំមិនអាចធ្វើអីបងបាន
សូម្បីតែចង់ស្វែងរក បងថានៅទីណា ចាប់ជាតិជាថ្មីហើយឬ ក៏ធ្វើមិនបាន សូម្បីតែការពី១០ឆ្នាំមុន
បងបាន ត្រលប់មកកាន់ទីនេះម្តងដែរ តែខ្ញុំនៅតែចំនាំបងមិនបាន តែហេតុអ្វីបានជា បងតែងតែយល់សប្តិឃើញ
មាលតី ទាំងដែលបងមិនទាន់បានជួបនាង ឬចងចាំពីនាងសោះ ហេតុអី?” នាងបានចាប់ផ្តើមយំដោយខ្សឹបខ្សួល
“ខ្ញុំនឹងរកវិធីជួយនាងឱ្យបានចាកចេញពីភូមិគ្រឹះ
ហើយទៅចាប់ជាតិជាថ្មីដោយមិនចាំបាច់ត្រូវការមានអ្នកស្នងតំណែងនោះទេ”
“ខ្ញុំសុខចិត្តមិនទៅចាប់ជាតិទេ ឱ្យតែមានបងនៅកំដរខ្ញុំនៅទីនេះ!”
“សូមទោសផងណា មាលា ខ្ញុំមិនអាចនៅកំដរនាងបានទេ ព្រោះថាមនុស្សដែលខ្ញុំ
ស្រឡាញ់គឺមានតែមាលតីម្នាក់ប៉ុណ្ណោះ មិនថាជាតិមុន ឬជាតិនេះ ហើយនិងជាតិ ក្រោយទៀត គឺខ្ញុំនឹងនៅតែស្រឡាញ់មាលតីរហូតតទៅ
(ខ្ញុំលឺសំលេងល្វើយៗកំពុងតែហៅខ្ញុំ) ខ្ញុំប្រហែលជាគួរតែត្រលប់ ទៅវិញហើយ លាហើយណាមាលា” ខ្ញុំបានតាំងចិត្តថាត្រលប់មកកាន់
ពិភពមនុស្សវិញ ការតាំងចិត្តថាមិនទៅជាមួយខ្មោច ខ្មោចមិនអាចអូសទាញខ្ញុំបានទេ
“កុំទៅអីបង កុំទៅអី នៅទីនេះជាមួយខ្ញុំហើយ!” ខ្ញុំបានលឺសំលេងមាលា ស្រែកហៅខ្ញុំ យ៉ាងគ្រលួចគួរឱ្យអាណិត តែខ្ញុំលែងបានឃើញមុខនាងទៀតហើយ។
ខ្ញុំបានបើកភ្នែកឡើងម្តងទៀត
ក៏បានឃើញ លោកតារបស់ខ្ញុំ លោកយាយ ម៉ាក់របស់ខ្ញុំ និង ហនុរាជមិត្តរបស់ខ្ញុំ កំពុងតែចោមរោមខ្ញុំ
គ្រាន់តែឃើញខ្ញុំបើកភ្នែកភ្លាម អ្នកទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់
“កូន រិន្ទម្តាយ កូនដឹងខ្លួនហើយ” ម្តាយរបស់ខ្ញុំបាននិយាយដោយទឹកចិត្តរំភើបហើយ ក៏បានឱបខ្ញុំផង
ការឱបរបស់គាត់ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាឈឺ ពេលមើលសភាពរបស់ខ្លួន ឯងទើបដឹងថា ដៃខ្ញុំកំពុងតែអបដែកនិងមានប៉ង់ស្មង់ផង
មើលតាមសភាពដៃរបស់ខ្ញុំគឺវា ដូចជាភ្លាត់ឆ្អឹងហើយ
“អ៊ូយ ឈឺណាស់ម៉ាក់!”
“អូរ ម៉ាក់សូមទោស (គាត់បានព្រលែងខ្ញុំចេញពីការឱប)
ម៉ាក់រំភើបពេកព្រោះថា កូនសន្លប់ឡើងមួយយប់មួយថ្ងៃទៅហើយ ម៉ាក់បារម្ភខ្លាំងណាស់ ពួកយើងបានប្រាប់ហើយតើថាកុំឱ្យមក
តែកូនរឹងណាស់នៅតែមិនព្រមស្តាប់សោះ ម៉ាក់លែងឱ្យកូនត្រលប់ទៅ ភូមិគ្រឹះវិញហើយ ពេលចេញពីមន្ទីរពេទ្យក៏ហួសទៅភ្នំពេញតែម្តង”
“អត់ទេម៉ាក់! ខ្ញុំមិនទាន់ដោះស្រាយបញ្ហាអស់នៅឡើយទេ
អញ្ចឹងហើយខ្ញុំត្រូវតែ ត្រលប់ទៅវិញ”
“ម៉ាក់មិនឱ្យកូនទៅវិញទេ!”
“យាយក៏មិនឱ្យចៅត្រលប់ទៅវិញដែរ” លោកយាយបានបន្ទរ
“តានឹងឱ្យចៅត្រលប់ទៅវិញ” គ្រាន់តែលឺលោកតានិយាយបែបនេះ ម៉ាក់និង លោកយាយមិនពេញចិត្តជាខ្លាំង
ហើយបានសំល្លក់ទៅកាន់លោកតា លោកតាបានមានប្រសាសន៍បន្ថែម
“តាជឿថាចៅប្រាកដជាអាចដោះស្រាយ បញ្ហាដែលកើតមាននៅក្នុងភូមិគ្រឹះបាន”
“ម៉េចក៏លោកប៉ានិយាយអញ្ចឹង?” ម៉ាក់បានសួរទៅកាន់លោកតា
“កុំបារម្ភអី នរិន្ទយើងជាមនុស្សមានរាសីខ្ពស់” តាបានឆ្លើយតប
“បើនរិន្ទមានរាសីខ្ពស់មែន ម៉េចក៏ធ្លាក់ពីដើមឈើមកឡើងវិសបាក់ដៃ?” លោកយាយប្រកែកនិងលោកតា
“អារឿងធ្លាក់ពីដើមឈើហ្នឹងវាមកពីការធ្វេសប្រហែសទេតើ
មិនទាក់ទងនឹងរាសី នោះទេ” លោកតាឆ្លើយតប
“សូមខ្លាចហើយ ខ្ញុំជជែកមិនឈ្នះតាឯងទេ” ខ្ញុំសំលឹងមើលគាត់ហើយអស់ សំណើចតិចៗ ចាស់ៗជជែកគ្នាដោយសាររឿងរបស់ខ្ញុំ
ពេលនោះទូរស័ព្ទរបស់លោកតារោទិ៍
គាត់ចេញទៅនិយាយទូរស័ព្ទបន្តិចរួចក៏ ត្រលប់មកវិញហើយ មានប្រសាសន៍ថា
“មើលទៅអាការៈរបស់ចៅបានប្រសើរឡើងច្រើនហើយ អញ្ចឹងពួកយើងគួរតែ
ត្រលប់ទៅភ្នំពេញវិញហើយ (គាត់ងាកមើលមុខ ហនុរាជ រួចនិយាយ) រាជ ផ្ញើរមើលចៅតាផង ណា”
“បាទលោកតា កុំបារម្ភអី ទុកចិត្តលើខ្ញុំចុះ” ហនុរាជតប
“ខ្ញុំអាចនៅមើល កូនរិន្ទពីរបីថ្ងៃទៀតសិនបានទេ
លោកប៉ា?” ម៉ាក់សួរទៅលោកប៉ា ព្រោះថាគាត់មិនទាន់ដាច់ចិត្តទៅចោលខ្ញុំ
“អត់បានទេកូន កូនត្រូវត្រលប់ទៅវិញជាមួយប៉ា កុំបារម្ភអី
មានហនុរាជនៅ មើលថែហើយ”
ដោយមិនអាចប្រកែកជាមួយលោកតាបាន
ម៉ាក់ខ្ញុំ ក៏យល់ព្រមត្រលប់ទៅវិញ ទាំងអាឡោះអាល័យ។ ពួកគាត់ទាំងបីនាក់ មុខនឹងចេញដំណើរទៅ
បានធ្វើការផ្តាំផ្ញើរ ជាច្រើនដល់ខ្ញុំ។ ពេលពួកគាត់ចេញទៅបាត់ខ្ញុំក៏បានសួរហនុរាជ ព្រោះថាមិនបានឃើញ
មាលតី
“ចុះមាលតី នៅឯណា?”
“មាលតីណា?” ហនុរាជធ្វើមុខឆ្ងល់
“មាលតីដែលខ្ញុំធ្លាក់ពីលើដើមឈើ មកសង្កត់លើនាងនឹងណា
។ នាងប្រហែលជា ត្រូវនាំយកមកមន្ទីរពេទ្យនេះជាមួយគ្នាដែរ”
“ខ្ញុំមិនដឹងទេ! តែបែបសាច់ញាតិនាងមកមើលហើយ!”
“រកខ្ញុំមែន! ខ្ញុំនៅនេះ!” មាលតីមិនដឹងជាចូលមកតាំងពីពេលណាទេ តែខ្ញុំសប្បាយ ចិត្តជាពន់ពេកដែលឃើញនាងមិនកើតអី
ខ្ញុំចងចាំបានទាំងរឿងអតីតកាលនិង បច្ចុប្បន្នកាល ខ្ញុំនឹករលឹកដល់នាង ចង់ឃើញមុខនាង ពេលនេះខ្ញុំពិតជាចង់ស្ទុះទៅឱបនាង
ខ្លាំងណាស់ ឱ្យសមនឹងចិត្តស្នេហាដែលខ្ញុំមានចំពោះនាង
“ជួយផង ខ្មោចចចច!” ហនុរាជបែរជាស្លន់ស្លោ រត់មកពួនក្រោយខ្ញុំ ហនុរាជធ្លាប់ បានឃើញរូបគំនូរដែលខ្ញុំគូរ
ដែលមានមុខដូចមាលតី គេតែងតែគិតថា រូបគំនូរនោះ គឺជាស្រីខ្មោច ដល់ពេលឃើញមាលតីនឹងភ្នែកស្រស់បែបនេះ
ក៏គិតថាខ្លួនឯងកំពុង ជួបខ្មោច
“នាងគឺជាមនុស្សមិនមែនខ្មោចទេ!”
“ចឹងមាន តែនាងជាស្រីធ្មប់!”
“នាងក៏មិនមែនជាស្រីធ្មប់ដែរ គឺជាមនុស្សធម្មតាទេ
ឈប់ខ្លាចទៅ បើមានពេលចាំខ្ញុំ និយាយរឿងលំអិតឱ្យស្តាប់” មាលតីបានចូលមកអង្គុយក្បែរខ្ញុំ
“អ្នកទាំងពីរនិយាយពីស្អីហ្នឹង ? លោកគិតថាខ្ញុំ ជាខ្មោចឬជាធ្មប់ចឹងហស់?” នាងសួរទៅកាន់ហនុរាជ ហនុរាជបានអង្គុយទៅម្ខាងហើយសំលឹងមើលមុខខ្ញុំ
“រឿងហ្នឹងចាំអធិបាយពេលក្រោយ និយាយអញ្ចឹងមាលតីអត់កើតអីទេមែនទេ?” ខ្ញុំងាកសួរទៅមាលតី
“អត់កើតអីទេ គ្រាន់តែឈឺខ្លួនតិចតួច ព្រោះអ្នកប្រុសមិនបានសង្កត់លើខ្ញុំខ្លាំង
ប៉ុន្មានទេ អ្នកប្រុសបានយកដៃទៅច្រត់ទៅនឹងដី ទើបធ្វើឱ្យដៃអ្នកប្រុសភ្លាត់ឆ្អឹង ខ្ញុំភ័យពេកក៏សន្លប់
ហើយនៅយល់សប្តិទាក់ទងនឹងដើមឈើពីរដើមនោះទៀត ដល់ពេលមួយសន្ទុះក្រោយមកក៏ភ្លាក់ ហើយក៏បានហៅគេឱ្យជួយនាំអ្នកប្រុសមកពេទ្យ
និងបានតេ ហៅគ្រួសារអ្នកប្រុសមកមើលអ្នកប្រុសផងដែរ។ នៅកំឡុងពេលពួកគាត់មក មើលអ្នកប្រុស
ខ្ញុំមិនហ៊ាននៅរំខាននោះទេ ទើបចេញទៅក្រៅទៅ។” ខ្ញុំស្តាប់នាងនិយាយ រៀបរាប់
ហើយសំលឹងមើលមុខនាងដោយញញឹមគឺ ថាសម្លឹងមើលនាងដោយក្តីស្រលាញ់ ហើយមើលនាងចុះ គ្រាន់តែឃើញខ្ញុំមើលនាងបែបនេះ
ក៏ចាប់ផ្តើមមុខក្រហមទៀតហើយ
“ម៉េចក៏អ្នកប្រុស សំលឹងមើលខ្ញុំចឹង?” នាងសួរខ្ញុំដោយមុខឆ្ងល់ ស្រឡាញ់មុខ ដែលពូកែឆ្ងល់ហ្នឹងដល់ហើយ
នាងគួរតែឆ្លាត ហើយដឹងថាខ្ញុំនេះកំពុង គិតយ៉ាងម៉េចជាមួយនាង
“គឺខ្ញុំនឹកនាង”
“ហាស!” នាងភ្ញាក់ផ្អើល ហើយបើកភ្នែកធំៗ
“អ្នកប្រុសមានប៉ះទង្គិចត្រូវក្បាលអត់ នឹកខ្ញុំអី
អ្នកប្រុសទើបតែសន្លប់មួយយប់មួយ ថ្ងៃតើ ចឹងហើយ ទើបតែអត់បានជួបគ្នាមួយថ្ងៃ សោះហ្នឹង” ខ្ញុំងក់ក្បាលយល់ស្របជាមួយ នាង
“តែមានអារម្មណ៍ថាដូចជាបែកនាង យូរណាស់ហើយចឹង!” ខ្ញុំនៅតែសំលឹងមើល មុខនាងមិនដាក់ ខ្ញុំពិតជានឹករង្វង់មុខរបស់នាងណាស់
មើលចុះមុខនាងរិតតែក្រហម ច្បាស់ ជាកំពុងតែអៀនជាមិនខាន
“ហ្អៀម!” ហនុរាជគ្រហាម
“សាសងគ្នាបែបនេះ មានគិតថាមានគ្នានៅក្នុងបន្ទប់នេះដែរអត់
ហាសអារិន្ទ!”
ខ្ញុំងាកទៅមើលមុខ ហនុរាជ
ដោយមួរម៉ៅដែលមកកាត់សង្វាក់រូមេនទិចរបស់ខ្ញុំ ខ្ញុំមិនទាន់ជម្រះបញ្ជីរឿងដែលឯងឱ្យអាស័យដ្ឋានផ្ទះខ្មោចផងទេ
តើឯងទៅបានអាស័យដ្ឋាន នោះពីណាមកឱ្យខ្ញុំ
“អូខេ ហើយឯងចង់យ៉ាងម៉េច?”
“គឺច្រិញ”
“បើថាច្រណែនទៅសមជាង! និយាយអញ្ចឹងគ្នាចង់សួរឯងរឿងមួយ”
“សួរច្រើនក៏បានដែរ កុំថាឡើយមួយ!”
“តើឯងបានអាស័យដា្ឋនផ្ទះលោកយាយចាស់នោះមកពីណា?”
“យាយចាស់ណា?” ហនុរាជសួរខ្ញុំដោយទឹកមុខឆ្ងល់
“គឺអាស័យដ្ឋានរបស់លោកពូ ភក្តីហ្នឹងណា”
“អើ ហើយយ៉ាងម៉េច ខ្ញុំបានមកពីតាមអ៊ិនថឺណែត គាត់ធ្វើការនៅ
សារមន្ទីរជាតិអង្គរ ហើយខ្ញុំក៏ផ្ញើរអាស័យដ្ឋាន កន្លែងធ្វើការគាត់ឱ្យឯងដើម្បីងាយស្រួលរក
ម្យ៉ាងក៏នៅទីរួមខេត្តស្រាប់”
“ឯងថាម៉េច ឯងផ្ញើរអាស័យដ្ឋានសារមន្ទីរជាតិអង្គរឱ្យខ្ញុំចឹងឬ?” ហនុរាជងក់ក្បាល
“អ៊ីម!” តែពេលដែលខ្ញុំមើលអាស័យដ្ឋានដែលវាឱ្យមក
គឺជាភូមិដាច់ស្រយាលតើ ដែលនោះជាផ្ទះលោកយាយ ច្បាស់ណាស់ថាខ្ញុំត្រូវខ្មោចលោកយាយនោះ ផ្លាស់ប្តូរអាស័យ
ដ្ឋានជាមិនខាន ហើយគាត់ប្រាកដជាមានបំនងចង់ជួបជាមួយខ្ញុំនិងមាលតី។ យ៉ាងម៉េចក៏យ៉ាង ម៉េចទៅ
មិនចង់គិតមិនចង់ខ្វល់ពីរឿងហ្នឹងទេ។ បញ្ហាសំខាន់ដែលខ្ញុំត្រូវដោះស្រាយ គឺថាធ្វើយ៉ាងណា
ឱ្យព្រលឹងមាលា ដែលនៅយាមភូមិគ្រឹះ បានទៅចាប់ជាតិ ដោយមិនចាំបាច់ មានទាយាទស្នងដំណែង។
No comments:
Post a Comment