ភាគ3
សូមអភ័យទោសចំពោះរាល់កំហុសឆ្គងអក្ខរាវិរុទ្ធដោយអចេតនា
“តាស្រម៉ូម! ខំតែភ័យ!”
(តាស្រម៉ូមនេះជានិស្សិតផ្នែកច្នៃម៉ូត យើងធ្លាប់រៀជាមួយគ្នាកាលពីឆ្នាំទីមួយ
ដោយសារតែគេចូលចិត្តទុកសក់វែង ហើយទុកពុកមាត់ ទោះបីជាមិត្តរួមថ្នាក់នាំគ្នាបង្អាប់ឬថាឲ្យយ៉ាងណាក៏គេមិនខ្វល់)
ខ្ញុំបែស្រែកដាក់គេ តែគេនៅតែមិនមាត់តាមចរិតរបស់គេ
“តែ!...ចុះបើតាស្រម៉ូមនេះគិតអីមិនល្អចំពោះខ្ញុំទៅ តើខ្ញុំទៅតតាំងជាមួយគេកើតដែរ?!” គិតរួចខ្ញុំក៏ដាក់មេផាយសំដៅកន្លែងផ្ញើរម៉ូត។
ទៅដល់ផ្ទះវិញមិនទាន់នឹងចុះពីម៉ូតូស្រួលបួលផងស្រាប់តែទូរសព្ទខ្ញុំរោទិ៍
គឺលេខរបស់ទេពី
“អាឡូ! មានការអីខលមកទាំងយប់ហ្នឹង! “
“ការសំខាន់!”
“សំខាន់ស្អីឯង! ហើយបាយទឹកឬនៅហ្នឹង?”
“កំពុងតែស៊ីហ្នឹងហើយ នែយើងបានជួបភត្រាវើយ! នៅហាងសាច់អាំង!”
“នេះឯងក្បត់យើងទៅស៊ីសាច់អាំងដោយមិនហៅយើង!”
“យើងមកជាមួយអ្នកផ្ទះយើង! នែ!យើងឃើញភត្រារបស់ឯងមកជាមួយក្មេងស្រីនោះ!”
“អើ! យើងដឹងហើយ ទើបតែឮគេនិយាយទូរសព្ទជាមួយគ្នាពីរឿងទៅញ៉ាំអីជាមួយក្មេងហ្នឹងមុននឹងយើងមកដល់ផ្ទះនេះទេ!”
“តែ ឯងដឹងទេ?
ពួកគេជាបងប្អូនជីដូនមួយនឹងគ្នាទេ!ក្មេងស្រីនោះមិនមែនជាសង្សាភត្រាទេណា!”
“ម៉េចបានជាឯងដឹង?”
“គេអង្គុយតុជិតគ្នា គ្នាឮពួកគេនិយាយគ្នា ប៉ាម៉ាក់របស់ក្មេងស្រីនោះក៏មកដែរ!”
“អ៎! អូខេប៉ុណ្ណឹងសិនហើយណា ម៉ាក់គ្នាហៅញ៉ាំបាយ” ខ្ញុំដាក់ទូរសព្ទចុះទាំងញញឹម
ពេលញ៉ាំបាយល្ងាចរួច ខ្ញុំក៏ដេកលេងហ្វេសប៊ុក
តឺង!!
“សួស្ដីស្រីស្អាត!”
នេះជាសារដែលភត្រាChatមកខ្ញុំ
“ចា៎ សួស្ដី!”
ព្រះអើយ ទើបតែនិយាយពីគេកាលពីក្បាលព្រលប់ ឥឡូវគេChatមក គូព្រេងឲ្យច្បាស់ទែង! ខ្ញុំអរសឹងរមួលខ្លួន
“កំពុងធ្វើអីហ្នឹង?”
“កំពុងសប្បាយចិត្ត”
“សប្បាយចិត្តរឿងអី?”
“មានស្នេហា! ហាហា”
“លួចស្រឡាញ់ខ្ញុំឬមិនមែន? ហាហា”
“ស្រឡាញ់ភត្រាឯងមែនទេដឹង ^ _^ “
“
ហាហា សុំសួរមួយបានឬអត់?”
“ចា៎”
“ត្រូវឆ្លើយតាមត្រង់ណា!”
“ចា៎ សួរមក”
ប៉ិនេះ សារភាពស្នេហ៍ទេដឹង
“ស្រីៗចូលចិត្តពណ៌អី?”
យី គេសួរចង់បានន័យថាម៉េចហ្នឹង? ចង់ទិញផ្កាមកលុតជង្គង់សុំស្រឡាញ់ខ្ញុំទេដឹង!
“មិនដឹងភត្រាសំដៅទៅលើអ្នកណាផង! តែបើខ្ញុំ ខ្ញុំចូលចិត្តពណ៌ផ្ទៃមេឃ”
ស្ងាត់ឈឹង មិនឃើញតបសោះ!
ព្រឹកនេះខ្ញុំងើបពីព្រលឹមទៅរៀន ព្រោះជាព្រឹកថ្ងៃអាទិត្យ ហើយគ្រូម៉ោងដំបូងកាចផង
បើទៅយឺតជាងគាត់ច្បាស់ជាខ្មាសគេហើយ ខ្ញុំក៏ម្នីម្នាងូតទឹកទៅសាលា។
មកដល់ថ្នាក់ ខ្ញុំរូតរះដើរសំដៅតុខ្ញុំអង្គុយ គឺដើម្បីទៅរកមើលមេអំបៅនៅលើកៅអីខ្ញុំ
វាលែងចម្លែកហើយសម្រាប់ខ្ញុំដែលតែងតែមានរូបមេអំបៅនៅលើកៅអីខ្ញុំអង្គុយរាល់ថ្ងៃនោះ តែវាទៅជាទម្លាប់ទៅហើយ
បើថ្ងៃណាខ្ញុំមករៀនមិនបានឃើញរូបមេអំបៅនៅលើតុនោះ ខ្ញុំដូចជានៅមិនសុខ ធ្វើអីមិនកើត ប្រៀបដូចជាហ្វេសប៊ុកដែលយើងធ្លាប់បើកមើលវារាល់ថ្ងៃ
បើថ្ងៃណាទូរសព្ទអស់លុយមិនបានបើកមើលច្បាស់ជានៅមិនសុខទេ ។ មកដល់កៅអីខ្ញុំក៏ឃើញរូបមេអំបៅដូចរាល់ដង
តែចម្លែកត្រង់ថារាល់ដងក្នុងរូបគឺមានតែមេអំបៅមួយទេ តែលើកនេះគឺមានទាំងសួនច្បារហើយមានមេអំបៅពីរ
មួយមានពណ៌ផ្ទៃមេឃមើលទៅទន់ភ្លន់ ឆើតឆាយដូចជាមែអំបៅញី(ខ្ញុំគិតបែបហ្នឹង)កំពុងហើរប្រឡោមបុប្ផាចំរុះពណ៌
ហើយមានមួយទៀតពណ៌លឿងលាយខ្មៅ មើលទៅរឹងមាំ ក្លាហាន កំពុងហើរតាមពីក្រោយដូចជាកំពុងតាមចែចង់មេអំបៅញី។
ខ្ញុំពិតជាស្រស់ស្រាយ និងអារម្មណ៍ល្អប្លែកគ្រប់ពេលឃើញរូបមេអំបៅនៅលើតុរបស់ខ្ញុំ តែថ្ងៃនេះអារម្មណ៍ដូចជាពិសេសជាងរាល់ដង
ហើយខ្ញុំដូចជាមានអារម្មណ៍ថាកាន់តែស្និទ្ធស្នាល និងត្រូវការម្ចាស់រូបមេអំបៅនេះឡើងពីមួយថ្ងៃទៅមួយថ្ងៃ
។
“និរតី! ៗ!”
សំឡេងមនុស្សហៅខ្ញុំ តែខ្ញុំច្បាស់ណាស់គឺជាសំឡេងរបស់ភត្រា
ខ្ញុំភ្ញាក់ព្រើត រួចប្រញ៉ាប់ប្រញ៉ាល់យករូបមេអំបៅនោះទុក
“ចា៎! “
ខ្ញុំឆ្លើយព្រមទាំងងាកបែក្រោយទៅរកម្ចាស់សំឡេងផង គឺភត្រាពិតមែន
“និរតី គឺខ្ញុំមានរឿងចង់សួរ!”
គេមានរឿងអីអ៊ីចេះ?! ហ្អះ! គេពាក់អាវយឺពណ៌ផ្ទៃមេឃ!
គេទើបតែសួរខ្ញុំពីយប់មិញថាខ្ញុំចូលចិត្តពណ៌អី ហើយថ្ងៃនេះជាថ្ងៃដែលគេរៀនជួបខ្ញុំហើយគេក៏ពាក់អាវពណ៌ផ្ទៃមេឃដែលខ្ញុំចូលចិត្ត!
អេ!និយាយអ៊ីចឹងមេអំបៅអំបាញ់មិញក៏ពណ៌ផ្ទៃមេឃដែរ! ឬមួយក៏.......!
“មានអីសួរ សួរមកភត្រា!”
“គឺ Assignment
ហ្នឹងណា! លោកគ្រូមុខវិជ្ជា Design គាត់ដាក់Assignment ឲ្យពួកខ្ញុំចេញម៉ូតអាគារក្នុងក្ដីស្រម៉ៃម្នាក់មួយ ហើយខ្ញុំបានគូប្លង់រួចហើយ តែខ្ញុំគិតចេញពីរបីប្លង់
តែលោកគ្រូឲ្យគូរតែមួយ!”
“ខ្ញុំមិនដែលរៀនឌីសាញផង ឲ្យខ្ញុំជួយយ៉ាងម៉េចទៅ?!”
“មិនបាច់ជួយអីច្រើនទេ គ្រាន់តែជួយមើលថាតើប្លង់ទាំងពីរនេះនិរតីពេញចិត្តមួយណាជាង
ព្រោះខ្ញុំពិតជាពិបាកសម្រេចថាយកមួយណាទៅឲ្យលោកគ្រូណាស់!”
អេ! នេះគេអាចស្រមើស្រម៉ៃគូរប្លង់អាគារចេញ រួចចុះរូបមេអំបៅនោះ!
គឺពិតជាគេ ជាអ្នកគូរ!! ខ្ញុំច្បាស់ក្នុងចិត្តខ្លាំងណាស់!
រួចខ្ញុំក៏ជួយជ្រើសរើសម៉ូតអាគារឲ្យគេ ជ្រើសរើសរួច
“ព្រឹកនេះចង់ញ៉ាំអី ខ្ញុំប៉ាវ!” គេនិយាយបែបនេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលតែម្ដង
“ហ្អះ! ប៉ាវខ្ញុំរឿងអី?!”
“គឺនិរតីជួយជ្រើសរើសម៉ូតអាគារឲ្យខ្ញុំហ្នឹងណា!”
“មិនឃើញធំដុំអីដល់ថ្នាក់ប៉ាវខ្ញុំញ៉ាំអីផង!” មាត់ខ្ញុំនិយាយអ៊ីចឹងតែចិត្តខ្ញុំវិញព្រម១០០%ទៅហើយ
“ទៅ! ចាត់ទុកថាជាការញ៉ាំបាយស្វាគមន៍ការជួបគ្នាលើកដំបូងទៅ ព្រោះតាំងពីស្គាល់គ្នាមកយើងមិនដែលបានញ៉ាំបាយជាមួយគ្នាផង” គេនិយាយដល់ចំណុចនេះខ្ញុំក៏ចាប់អារម្មណ៍ថាតាំងពីស្គាល់គេមកពួកយើងពិតជាមិនទាន់ដែលបានញ៉ាំអីជាមួយគ្នាពិតមែន
“អ៊ីចឹងក៏បាន! តែឲ្យភត្រាប៉ាវដូចជាមិនសមទេ”
“មិនអីទេ! គ្រាន់តែបាយមួយពេល!”
ញ៉ាំបាយសុខៗ
“និរតី! យើងដូចជាមិនដែលបាន selfieជាមួយគ្នាទេត្រូវទេ?”
នេះគេកំពុងសុំខ្ញុំ selfie?! អារម្មណ៍ខ្ញុំពិតជាថ្លែងមិនត្រូវ
នៅពេលដែល Crush
ប៉ាវញ៉ាំបាយហើយឆ្លៀតសុំ selfieទៀត
“ចា៎ ពិតមែនហើយ!”
“តោះ! Selfie
ពីរនាក់!”
ច្រឹក!ៗ!
ញ៉ាំបាយរួចពួកយើងក៏ត្រឡប់ទៅថ្នាក់រៀនវិញ
“ភត្រា! ភត្រាជួយផ្ញើរូបអម្បាញ់មិញឲ្យខ្ញុំផងណា!”
“បាទៗ”
គេឆ្លើយទាំងញញឹម ឯខ្ញុំក៏សប្បាយចិត្តមិនស្ទើរដែរ ហេតុអីស្នាមញញឹមគេថ្ងៃនេះស្អាតជាងរាល់ដងខ្លាំងម៉្លេះ!
លង់មែនទែនហើយ!
បានរូបពីគេកាលណា ខ្ញុំក៏ផ្ញើរបន្តទៅអួតទេពីមិត្តសំឡាញ់របស់ខ្ញុំ
“នេះឯងប្រើស្នៀតអីហ្នឹងទើបបានរូបនេះមក?” ទេពីគេតបមកខ្ញុំបន្ទាប់ពីឃើញរូបដែលខ្ញុំផ្ញើរទៅឲ្យនាង
“នែ! គិតល្អមកលើយើងខ្លះបានទេ! ស្រីស្អាតដូចជាយើងមិនចាំបាច់ទៅមាយាដាក់គេនោះទេ! គេជាអ្នកសុំយើងថតជាមួយទេ!”
“ថាម៉េច?!
គេជាអ្នកសុំឯងថត! តែវាមិនចំឡែកទេ ព្រាននារីដូចជាគេ សុំស្រីៗថតរូបវាមានទៅចំឡែកនោះ!
ហើយវាក៏មិនប្រាកដថាគេចាប់អារម្មណ៍ជាមួយឯងដែរ!”
ខ្ញុំក៏រ៉ាយរ៉ាប់ប្រាប់ទេពីពីរឿងគំនូរមេអំបៅនិងរឿងដែលភត្រាChatជាមួយខ្ញុំប្រាប់គេ
“នេះគេក៏មានចិត្តលើឯងដែរ?!” គេសួរខ្ញុំទាំងមន្ទិលក្នុងចិត្ត
“គ្នាក៏មិនច្បាស់ដែរ តែគ្នា.....គ្នាគិតបែបហ្នឹង!”
ជជែកគ្នាបានប៉ុណ្ណេះ លោកគ្រូក៏ចូលមកដល់
ពេលចេញពីសាលាទៅដល់ផ្ទះវិញ
“សួស្ដីនិរតី!”
នេះជាសារដែលភត្រាផ្ញើរមកខ្ញុំតាមហ្វេសប៊ុក
“ចា៎សួស្ដីភត្រា!”
នេះគេដូចជាប្លែកខ្លាំងម៉្លេះថ្ងៃនេះ! តាំងពីការទៅរៀនលឿនជាងសព្វដង
ប៉ាវខ្ញុំញ៉ាំបាយ សុំខ្ញុំថតរូបជាមួយ និងរឿងChatពីយប់មិញទៀត
“
ខ្ញុំសួររឿងមួយបានទេ!”
យីមានរឿងអីអ៊ីចេះ!
“ចាបាន មានការអីដែរភត្រា”
“
គឺ... គឺ ខ្ញុំប្ដូរចិត្តហើយ ចាំសួរថ្ងៃក្រោយ ពេលនេះមិនទាន់ដល់ពេលសមស្របទេ”
“អូខេ! តាមចិត្តភត្រា!”
នេះយ៉ាងម៉េចគេហ្នឹង! ប្លែកៗ!
“និរតី!”
ទេពីគេChatមកខ្ញុំ
“មានការអីសំណព្វ?”
“ហើយបើអត់ការChatទៅឯងមិនបានឬយ៉ាងម៉េច?”
“មានឯណា! តែធម្មតាឯងកម្រChatមកយើងណាស់!”
“អើ! បើជួបមុខគ្នាស្ទើរតែរាល់ថ្ងៃស្រាប់ហើយ! ហើយយ៉ាងម៉េចហើយនិស្សិតសំណង់ព្រាននារីរបស់ឯងនោះ?”
“នែ! គេមិនមែនជាព្រានដូចដែលឯងគិតនោះទេ! តែមានអារម្មណ៍ថាប៉ុន្មានថ្ងៃនេះគេដូចជាប្លែកៗ”
“គេប្លែកយ៉ាងម៉េច?”
“គ្នាមានអារម្មណ៍ថាគេដូចជាកំពុងតាមញ៉ែគ្នា!”
“រវើរវាយទាំងថ្ងៃហើយឯង”
No comments:
Post a Comment